ភ្នំពេញ៖ ថ្ងៃនេះ ជាថ្ងៃដ៏ពិសេសសម្រាប់គ្រួសារ អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាថ្ងៃបញ្ចប់ភាពនៅលីវរបស់ប្អូនស្រីពៅសំណប់ចិត្តផងនោះសមាជិកម្នាក់ៗក្នុងគ្រួសារអ្នកនាង បានខិតខំប្រឹងប្រែង ជួយរៀបចំក្នុងកម្មវិធីមង្គលនេះ ធ្វើយ៉ាងណា ឲ្យបានល្អ សាកសម និងកិត្តិយសគ្រួសារ ទាំងសងខាង។

យ៉ាងណាម៉ិញចំពោះតារាប្រុស រាងខ្ពស់សង្ហា ដែលជាប្អូនប្រុសបង្កើតរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា លោក ចន ច័ន្ទតារា ក៏បានលះបង់អស់កម្លាំងកាយចិត្ត រហូតដល់ថ្នាក់មិនបានគេង ដើម្បីជួយរៀបចំ តុបតែង ពិធីប្អូនស្រីពៅបណ្ដូលចិត្តរូបនេះ ទៀតផង។

ដោយលោកបានរៀបរាប់នៅលើបណ្ដាញសង្គមថា«ទើបចប់កម្មវិធីនៅផ្ទះការប្អូនស្រីពៅហើយ មកមើលការងារឆាកនៅកោះពេជ្រ ប្រហែលយប់នឹងអត់បានគេងទេមើលទៅ។ ដើម្បីការប្អូន ស្រីពៅ មួយឆាកជីវិតមានម្តងនាមជាបងប្រុសលះបង់ប៉ុននេះមិនជាអ្វី»។

បន្តទៀតថា«ប៉ុន្តែស្អែកកុំមើលមុខប្រហែលយ៉ាប់ហើយ ហាហា។ ក្នុងសារដដែលនេះ ប្អូនប្រុសប្រធានសមាគមសិល្បករខ្មែរ រូបនេះ ក៏អះអាងទៀតថា «គ្រាន់ចង់អោយនិងជូនពរប្អូនស្រីពៅមានសុភមង្គលនិងស្រលាញ់គ្នាដល់ចាស់កោងខ្នង។បងមិនមានអ្វីចង់ដៃទេមានតែការងារប៉ុនន្នឹងសំរាប់ថ្ងៃពិសេសរបស់ប្អូន។ជួបគ្នា18.01.2018»។