ភ្នំពេញ៖ ពិធីករដែលទើបឈានជើងចូលហង្សមាសថ្មី សុខ រ៉ាស៊ី ហាក់មានរាសីខ្ពស់ទាំងការងារសិល្បៈ និងអាជីពថ្មីមួយទៀត ដោយរូបលោកធ្វើ ជាអ្នកដើររៀបចំភ្លើង តាមពិធីការ ដែលធ្វើឲ្យមហាជនមានការកោតសរសើរលើទេពកោសលនិងភាពវៃឆ្លាត។

ព្រមជាមួយការសរសើរនេះពិធីកររូបសង្ហាតែមិនសង្វាតបង្អួតសម្ភារៈនិយម សម្រាប់មធ្យោបាយធ្វើការ រូបនេះក៏បានបង្ហោះរូបឡានដែលភ្ជាប់ជាមួយនឹងស្លាកយីយោមួយសន្លឹករួមទាំងពាក្យពេចន៍ថា« មកដល់គោលដៅហើយ ត្រៀមរៀបភ្លើងឲ្យការប្អូនស្រី បង ចន ច័ន្ទលក្ខិណា ថ្ងៃស្អែក»។ បើទោះជាលោក រវល់ក្នុងការងារសិល្បៈជាពិធីករយ៉ាងណាក្តី ក៏តារាប្រុសម្នាក់នេះ នៅតែឆ្លៀតបន្ថែមអាជីពថ្មី គួរឲ្យសរសើរ ដោយមិនខ្វល់ ជាការងារអ្វី ៕