ភ្នំពេញ៖ ព្រមនិងការទម្លាយឲ្យមជ្ឈដ្ឋាននានាដឹងពីអាយុកាលនៃជីវិតអាពាហ៍ពិពាហ៍នាងនិងស្វាមី កើតឡើងរយៈពេល៨ឆ្នាំហើយ ហើយក៏ទទួលបានចំណងដៃកូនស្រីមួយគ្រាប់ដ៏គួរឲ្យស្រឡាញ់ ពិធីការិនីដ៏ល្បីឈ្មោះបោះសម្លេង អ្នកនាង ចាន់ កែវនិមល ដែលក្តាបបានកម្មវិធីប្រឡងចម្រៀងធំៗអស់ក្នុងទ្រនំហង្សមាស។

ព្រមគ្នានោះ ពិធីការិនីសំដីហូរដូចទឹករូបនេះ ក៏បានបង្ហោះរូបភាពរភាពដែលអ្នកនាងបានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍ដ៏សាមញ្ញមួយ ជាមួយនឹងក្រុមគ្រួសារដែលពោរពេញដោយស្នាមញញឹមដ៏ស្រស់ស្រាយ រួមពាក្យពេចមួយចំនួនផងដែរ។

អ្នកនាងរៀបរាប់យ៉ាងដូច្នេះថា«ខួបអាពាពិពាហ៍ដ៏សាមញ្ញ តែពោរពេញដោយក្តីសុខ អរគុណលោកប្តីដែលចាប់ដៃអូនដើររហូតមកដល់ថ្ងៃនេះ អរគុណដែលតែងតែផ្តល់សិទ្ធឲ្យអូនធ្វើការងារតូចធំ អរគុណដែលតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីអូន អរគុណដែលព្រមចាញ់ ព្រមសម្រប ព្រមតាម ព្រោះតវ៉ាក៏គ្មានប្រសិទ្ធភាព»។