ភ្នំពេញ៖ ក្រោយពីចប់ភារកិច្ចក្នុងការជួយក្រុមរៀងខ្លួនក្នុងលីគកម្ពុជាខ្សែការពារ សារ៉េត គ្រីយ៉ា រស់ សំអឿន និងខ្សែប្រយុទ្ធ សុក សំណាង កំពុងសម្រាកពិនិត្យរបួសនៅប្រទេសថៃ។ ទាក់ទងនិងរឿងនេះដែរកីឡាករ គ្រីយ៉ា បានបញ្ជាក់ថា «រូបគេរងរបួសធ្ងន់ជាងគេ ដោយដាច់សរសៃពួរជង្គង់ខាងឆ្វេង ត្រូវសម្រាកច្រើនសប្ដាហ៍ ខណៈដែលកីឡាករ២នាក់ទៀត របួសបន្តិចបន្តួចប៉ុណ្ណោះ មិនមានអ្វីធ្ងន់នៅឡើយទេ»។

ខ្សែការពាររូបនេះបន្តទៀតថា«កើតឡើងតាំងពីប្រកួតចុងក្រោយជុំទី២ ពេលប៉ះ ភ្នំពេញក្រោនម្ល៉េះ ប៉ុន្តែដោយសារតែគិតថាមិនអីក៏ចេះតែលេងរហូតទៅ។ តែដល់ពេលទៅពិនិត្យនៅថៃ ទើបឃើញថាមានបញ្ហាខ្លាំង និងត្រូវសម្រាកព្យាបាលរយៈពេលយូរ»។