ភ្នំពេញ៖ ចម្លើយសារភាពដ៏សែនហួសចិត្ត ចេញពីមាត់បុរសជាជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ សុខ លាភ ​និងជិះម៉ូតូគេចខ្លួនបណ្តោយផ្លូវលេខ២៧១ និងត្រូវម្ចាស់ទូរស័ព្ទដេញចាប់បាននៅចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីម្សិលមិញថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

ក្នុងចម្លើយសារភាពជនសង្ស័យ ដែលគេស្គាល់ថាជាបុគ្គលិកធនាគារនោះ បាននិយាយថា «ខ្ញុំមិនចង់លួចទេ! តែពេលនេះ ខ្ញុំវិលវល់ណាស់ ព្រោះសង្សារទើបសុំបែកផង។ អញ្ចឹងហើយ មិនដឹងគិតម៉េចចេះតែលួចទៅគ្រាន់បានលុយចាយខ្លះ»។ គួរបញ្ជាក់ថា បុរសជនសង្ស័យនោះ មិនមានការងារពិតប្រាកដឡើយ ក្រោយពីធនាគារបាន​បញ្ឈប់កាលពីខែមុន ម្ល៉ោះហើយបានជារូបគេបែក​គំនិត​ចាប់ផ្តើមចេះលួចនោះ៕