ភ្នំពេញ៖ ប្រតិកម្មពាក្យរន្ទឺថា តារាកំប្លែងវ័យក្មេង កូនស្រី តា វ៉ិចទ័រ ទម្លាយរូបភាពស្និទ្ធស្នាលនិងសង្សាថ្មីផ្អើលពេលហ្វេសប៊ុក។ នៅរសៀលថ្ងៃទី១៩ខែមករានេះ នាង នីឡា ក៏ចេញសារក្តៅក្រហាយចំណាយទាំងពាក្យវាយប្រហាដល់ស្ថាប័នសារព័ត៌មានទៀតផង។

ក្នុងសារដ៏វែងអន្លាយ បរិយាយលើកអស់អំពើរល្អដែល នីឡា អះអាងថា «ខ្ញុំដើរទាំងថ្ងៃក្ដៅដើម្បីរកថវិការជួយដល់កុមារកំព្រា ខ្ញុំជួយចាស់ជរាដែលខ្វះខាតតើពួកបងមានបើកភ្នែកមើលដែលទេ!!ខ្ញុំធ្វើល្អ10ខុសតែមួយ​សោះ​ពួកបងចាប់ហែកខ្ញុំតែម្ដង»។

មិនឆ្ងាយពីន័យលើកតម្កើនគុណសប្បត្តិខ្លួនឯង នាង នីឡា ក៏ទួញទៀតថា «បើធ្វើខុសអីមួយ បងដឹងលឺច្បាស់ហ្មង ខ្ញុំថតរូបស្និទ្ធស្នាលជាមួយពួកម៉ាក បន្តិចបន្តួចបងថា ខ្ញុំជាគូស្នហ៍នឹងគ្នា ។តែបើខាងបងប្អូនក្រុមគ្រួសារខ្ញុំវិញគេមិនដែលប្រកាន់រឿងអត់ប្រយោជន៍ចឹងទេបងៗ»។