ភ្នំពេញ៖ អគ្គីភ័យឆាបឆេះ ឃ្លាំងលក់រថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាត រថយន្តមួយចំនួន កាលពីថ្ងៃទី១៨ ខែមករា ឆ្នា២០១៨ នៅតាមបណ្តោយផ្លូវ២០០៤ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ដោយសារតែកន្ទុយបារី។

ជុំវិញរឿងនេះ ម្ចាស់ការ៉ាស់ឡានឈ្មោះ គីម ហុង អាយុ ៥៥ឆ្នាំ បានរៀប​រាប់ថា «មូលហេតុដែលកើតរឿងនេះឡើង បណ្តាលមកពីកម្មករជាកូនចៅម្នាក់ ជក់បារី និងចោលកន្ទុយបារីទៅលើស្មៅនៅក្បែរនោះ ក្រោយមកក៏បង្កឲ្យមានអគ្គីភ័យ​ឆាបឆេះតែម្តង»។

តែទោះជាយ៉ាងណា អណ្តាភ្លើងដ៏សន្ធោសន្ធៅនោះ ត្រូវបានរលត់ទៅវិញ បន្ទាប់ពីក្រុមពន្លត់អគ្គីភ័យ បានពន្លត់ទាន់ពេលវេលា៕