ភ្នំពេញ៖ មហាជនមិនទាន់ភ្លេចនៅឡើយ គ្រោះថ្នាក់ចរចរណ៍ដ៏សែនរន្ធត់ បានឆក់យកជីវិតមួយគ្រួសារ នៅតាមបណ្តោយផ្លូវលេខ ៤១ ជិតផ្សារ​ថ្នល់ទទឹង កាលពីចុងឆ្នាំ២០១៧។ រំពេចនោះ ក៏មិនខុសពីគ្រោះថ្នាក់ចរាចរណ៍នៅថ្នល់ទទឹងប៉ុន្មានដែរ គឺមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង​នៅជិត​វត្តស្លែង ដែលបណ្តាលមនុស្សស្ទើរតែមួយគ្រួសារបានស្លាប់បាត់បង់ជីវិត កាលពីយប់ម្សិលមិញថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ក្នុងហេតុការណ៍នេះ បង្កឡើងដោយរថយន្តកុងតឺន័រ បើកបញ្ជាសទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ខណៈដែលជនរងគ្រោះបានត្រលប់មកពីទិញថ្នាំពេទ្យឲ្យឪពុកនៅភ្នំពេញ និងបានបុកម៉ូតូពេញមួយទំហឹង ថែមទាំងកៀបម៉ូតូជាប់ក្រោមឡាន បណ្តាលឲ្យស្លាប់ ៣នាក់ ជាប្តីប្រពន្ធ ឪពុក និងកូនប្រុសតូចម្នាក់បានរងរបួសធ្ងន់ផងដែរ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភ្លាមៗនោះ ជនបង្កជាអ្នកបើកឡានកុងតឺន័រ បានរត់គេខ្លួននបាត់ស្រមោល៕