កំពត៖ ពាក្យចាស់ពោលថា “កកក៏បាយ មេម៉ាយក៏ស្រី កន្ទុយបារី ក៏ថ្នាំ” ត្រូវបានកំលោះម្នាក់នេះ ចេះចាំ ស្ទាត់សូត្ររត់មាត់តាំងពីកុមារ លុះធំពេញ វ័យឡើងខ្លួន ក៏អនុវត្តតាមទ្រឹស្តីនេះ ដោយ យកប្រពន្ធមេម៉ាយអាយុស្មើម្តាយ។ សព្វថ្ងៃ គូស្វាមីភរិយានេះ រួមរស់ជាមួយគ្នាយ៉ាង ល្អូកល្អិន ចេញទៅធ្វើការរោងចក្រ បាត់ ដើម្បីរួមគ្នារកកម្រៃទប់ទល់ ជីវភាពគ្រួសារ។

គូស្វាមីភរិយា ប្តីក្មេង ប្រពន្ធចាស់នេះ ភាគីប្តីឈ្មោះ សាយ រ៉ាចាន់ អាយុ១៩ឆ្នាំ ភាគីប្រពន្ធឈ្មោះគឿន គា អាយុ៣៩ឆ្នាំ រស់នៅភូមិស្នាយអញ្ជិត ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ជុំវីញរឿងនេះ អ្នកស្រី សោ ធួន ជាម្តាយខាងប្រុស បានរៀបរាប់ថា កូនប្រសារស្រី ទើបលែងប្តី ទៅធ្វើការរោងចក្រ និងបានជួលបន្ទប់ជាប់ និងកូនអ្នកស្រីដែរ។ ដោយសារស្ត្រីមេម៉ាយនោះ តែងចេញចូលក្នុងបន្ទប់កូនប្រុសញឹកញាប់រហូតជិតស្និទ្ធ និងបង្កើតបានជាស្នេហាមួយតែម្តងទៅ៕