ភ្នំពេញ៖ យោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់កក់ខែនេះ គឺបណ្ដាលមកពីឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន នឹងធ្វើឲ្យរាជធានី-ខេត្តចំនួន៩រួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពត មានភ្លៀងកក់ខែ។

ម្ល៉ោះហើយសូមបងប្អូន ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពទាំងអស់គ្នា៕