ភ្នំពេញ៖ នាពេលកន្លងមកមហាជនទូទៅមិនធ្លាប់ដឹងសោះឡើយថា តារាចម្រៀង ឆាយ វីរៈយុទ្ធ ជាប់សាច់ញាតិជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទើបតែយប់មិញ តារាចម្រៀងសំឡេងខ្ពស់រូបនេះ បានបង្ហោះរូបថតមួយសន្លឹក ជាមួយគ្រួសារ ព្រាប សវុត្ថិ និងបានទម្លាយសារថា «ថតជាមួយបងស្រី និង បងថ្លៃ ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រី បងស្រី ចន ច័ន្ទលក្ខិណា»។

ក្រោយសារមួយនេះ ត្រូវបានបង្ហោះជាសាធារណៈ បង្កឲ្យ​មាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់មហាជន និងម្នាក់ៗចង់ដឹងថា «តើអ្នកស្រី ឡុង ស្រីមុំ ប្រពន្ធ ព្រាប សុវត្ថិ ត្រូវជាបងស្រីបង្កើត ឬ បងស្រីជីដូនមួយ?»។ យ៉ាង​ណាមិញ តារាចម្រៀងប្រពន្ធជាអ្នកនិពន្ធ ឆាយ វីរៈយុទ្ធ មិនទាន់ឆ្លើយបំភ្លឺយ៉ាងណានោះទេ មកទាន់ពេលនេះ៕