អាមេរិក ៖ ក្រោយការគាំទ្រគគ្រឹកគគ្រេងស្វាគមវត្តមាន អ្នកស្រី អម្ពរ ទេវី វិលមកក្តាបឱកាសភាពយន្តនៅក្នុងស្រុកកំណើត ។ រំពេចនេះក៏លេចឮដំណឹងពីដែនសមុទ្រនៃប្រទេសមហាអំណាយ តារាជើងចាស់ យស បូវណ្ណៈ ក៏មានគម្រោងហោះហើរមកកម្ពុជាដើម្បីទទួលឱកាសថតភាពយន្តផងដែរ។

ស្រាយមន្ទិកមហាជននឹងដំណឹងនេះ តារាភាពយន្តល្បីក្នុងទស្សវត្សឆ្នាំ១៩៩០លោក យស់ បូវណ្ណៈ បានប្រាប់ថា «ខ្ញុំនឹងវិលមកកម្ពុជាដើម្បីសម្ដែងរឿងជូនដល់ទស្សនិកជន ដែលចង់ឲ្យខ្ញុំវិលមករកវិថីនេះម្ដងទៀត»។ លោកបានបង្ហាញថា «កន្លងមកខ្ញុំធ្លាប់បានបណ្ដាផលិតកម្មល្បីក្នុងស្រុកមួយចំនួនអញ្ជើញខ្ញុំមកសម្ដែងនៅកម្ពុជាច្រើនដែរ ប៉ុន្ដែខ្ញុំមិនអាចមកបាន»។

លោកបន្ថៃមថា« ដោយសារតែត្រូវចំណាយពេលវេលាថតយូរពេកដល់ទៅ៣ខែ ធ្វើឲ្យខ្ញុំមិនអាចចូលរួមសម្ដែងបាន និងធ្វើឲ្យខ្ញុំខុសសន្យាជាមួយអ្នកគាំទ្រដែលទន្ទឹងចាំ នៅកម្ពុជា មានការខកចិត្ត»។ បញ្ជាក់ផងដែរមុនពេលលាងដៃដើរចេញជីអាជីពអ្នកសម្ដែងនៅស្រុកខ្មែរ លោក យស បូវណ្ណៈ ធ្លាប់ចាប់ដៃគូសម្ដែងជាមួយ អ្នកនាង អម្ពរ ទេវី អ៊ុំ សុវណ្ណនី ចាន់ ដារាទី កែវ កល្យាណ សុខ ស្រីមុំ និងតារាល្បីជាច្រើនរូបទៀត៕