ភ្នំពេញ៖ កាលពីរាត្រីម្សិលមិញ តារាសម្តែង និងពិធីការិនី ថន លក្ខិណា បាន​ចូល​រួម​ពិធី​មង្គល​ការប្អូន​ស្រីប្រធាន​សមាគម​សិល្បករ​ខ្មែរ ចន ច័ន្ទលក្ខិណា ដែលប្រព្រឹត្តទៅនៅកោះពេជ្រ រាជធានីភ្នំពេញ។

រំពេចនោះ ពិធីការិនីរូបនេះ បាន​បង្ហាញ​អារម្មណ៍​រីករាយ​លើបណ្តាញ​សង្គមហ្វេ​សប៊ុក ខណៈនាងបានជួបមិត្តរួមអាជីព ជាពិសេសបានជួបរៀមច្បងមួយចំនួន ដូចជា ចន ច័ន្ទលក្ខិណា, យុគ ចិន្តា, តាប៊ុយ និងកូនកំលោះកូនក្រមុំម្ចាស់ដើមការជាដើម។

ក្នុងសារនោះ នាងបានសរសេរថា «អបអរ​សាទរ​ថ្ងៃសិរិ​សួស្តី​ជ័យមង្គលប្អូនស្រី ចន ច័ន្ទតារារស្មី ដែលត្រូវជាប្អូនស្រីអ្នកបង ចន  ច័ន្ទលក្ខិណា សូមជូនពរប្អូនទាំងពីរជួបតែសុភមង្គលពេញមួយជីវិត»។