ភ្នំពេញ៖ តារាតារាសម្ដែងរូបស្រស់ កញ្ញា សួង សាខារ៉ានីត ម្ចាស់គណនីហ្វេសប៊ុក ពីង រ៉ូហ្សា បង្ហោះសារនិយាយរឿងលុយនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា«អស់សំណើចដែរន្តើ ឯងជំពាក់លុយគេប្រាំពី ប្រាំបី ម៉ឺននៅតាមសងគេត្រុកៗ»។

បន្តសារទម្លាយអតីតកាលដែលថា ធ្លាប់ជំពាក់លុយគេដល់ទៅជិត១០ម៉ឺនដុល្លារនោះ តារាស្រីដែលមានកំណើតពីទឹកដីខេត្តកំពង់ឆ្នាំ ស្រុកកំពង់ស្រឡាច នាង សួង សាខារ៉ានីត បានលើកឡើងឲ្យដឹងទៀតថា«ចំណែកគេជំពាក់ ឯងត្រឹមប្រាំរយសោះ ឡើងផ្អើលពេញផេក។ ឆ្ងាញ់ត្រង់គេប្រាប់មិត្តភ័ក្តិគេថា ឯងចង់ល្បីហួសចិត្ត អរគុណលុយ​ដែ​​​​ល​ធ្វើឲ្យខ្ញុំស្គាលល់ខួមនុស្ស»។ ក្នុងសារនោះក៏មានប្រិយមិត្តចូលទៅខមមិនយ៉ាងដូច្នេះថា«អាប្រភេទមនុ​ស្ស​ថោកទាបទេ ដែលខ្ចីលុយគេហើយវាអាចរិកហីហី ស្អប់ជាងអាចម៍ ទៅទៀត »។