ថៃ៖ព្រះសង្ឃ បុណ្យឡឺត ភូលសវ៉ាត អាយុ៦៦ឆ្នាំនៅវត្តមួយឈ្មោះ វត្តហួយរះយ៉ា ស្ថិតនៅឃុំណាប្រុះ ស្រុកព្រះព្រហ្ម ខេ​ត្ត Nokhon Rachasima បានចិញ្ចឹមពស់ថ្លាន់យក្សមួយក្បាលឈ្មោះ ម៉ែថងខាំ ។ ដោយយោងតាមសង្ឃដិកា រប​ស់ព្រះសង្ឃ បុណ្យឡឺត បានឲ្យដឹងថា«ម៉ែថងខាំ អាត្មាបាន ចិញ្ចឹមវាអស់រយៈពេល៣០ឆ្នាំមកហើយ។ ព្រោះ តែបា​ន​ចិញ្ចឹមវាតាំងពីតូចមកម្ល៉េះ ដោយក្មួយប្រុសបានទិញមកផ្ញើរ តាំងពីអាត្មាបួសឆ្នាំទី១»។

ប្រភពដដែលបន្ថែមទៀតថា«ពស់ថ្លាន់នេះ វាស៊ីមាន់ជាចំណី ដោយក្នុងមួយខែវាស៊ីអស់មាន៣ក្បាលតែប៉ុណ្ណោះ។ តែវាក៏ផ្តល់ទំនុកចិត្តដល់អ្នកមានជំនឿលើវាដែរ»។ សង្ឃ បុណ្យឡឺត បានអះអាងថា«ពស់នេះអាចធ្វើឲ្យប្រជាជនមានជំនឿរហូតមកសុំធ្វើការព្យាបាល ខ្លះក៏មកសុំឲ្យមានកួនទៅតាមសេចក្ដីប្រាថ្នាពូកគេ»។