ភ្នំពេញ៖ គ្រោះស៊យមួយបានកើតឡើងលើតារាកំប្លែងជើងចាស់ នាយ កុយ ដែលបើរថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9968 ក៏ត្រូវម៉ូតូកង់បី បានបើកកៀរ បណ្តាលឲ្យបែកកាងខាងមុខ។ តែយ៉ាងណាគ្រោះស៊យ ដែលកើតឡើងលើតារាកំប្លែងជើងចាស់ នាយ កុយ នោះក៏ត្រូវ ភាគីបើម៉ូតូកង់បី ព្រមទទួលស្គាល់ពីកំហុសរបស់ខ្លួន ខណៈនាយ កុយ ក៏ព្រមទទួលយកសំណងតាមការអង្វរពីភាគី ម៉ូតូកង់បី ដែលសុំសងថ្លៃខូចខាងចំនួន១០០ដុល្លារ បញ្ចប់រឿង៕