កាលីហ្វ័រញ៉ា៖ កុមារចំនួន ១៣ នាក់នៅក្នុងទីក្រុងភើរីស (Perris) រដ្ឋកាលីហ្វ័រញ៉ាត្រូវបានគេធ្វើទារុណកម្ម ក្រោយ​​មកក្មេងជំទង់ម្នាក់អាចរត់គេចខ្លួនបានសម្រេច ហើយទូរស័ព្ទទៅប៉ូលិស កាលពីថ្ងៃអាទិត្យ ទី១៤ មករា ឪពុកម្តាយ ឈ្មោះ ដេវីត (David) អាយុ ៤២ ឆ្នាំ និង ល្វីស តួពីន (Louise Turpin) អាយុ ៤៩ ឆ្នាំ ត្រូវបាន​ចាប់​​ខ្លួន​និងប្រឈមមុខនឹងការចោទប្រកាន់ពីបទធ្វើទារុណកម្មនិងគំរាមកំហែងកុមារ។ អ្នក​ស្រុក​ផ្សេង​ទៀត​បាន​និយាយថា «ពួកគេបានឃើញកុមារមួយចំនួនរើសសំរាមនៅជុំវិញផ្ទះពួកគេ និងរាវរក​មើលអាហារ​នៅ​ក្នុង​ធុងសំរាមក្បែរនោះ ព្រោះពួកគេងងឹតភ្នែក។មន្ត្រីប៉ូលិសបានយកបងប្អូនបង្កើត ដែលមានអាយុពី ២ ទៅ ២៩ ឆ្នាំ ទៅស្ថានីយប៉ូលិសដើម្បីសាកសួរ ហើយឥឡូវនេះពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។