ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ម្សិលមិញនេះ លោក អ៊ឺង សុក្រធារិទ្ធ ហៅ ដុកទ័រ រិទ្ធ បានជួបទុក្ខធំនៅក្នុងជីវិត ព្រោះម្ដាយ ត្រូវឃ្លាតឆ្ងាយលែងវិលត្រឡប់ ។ ក្នុងភាពដ៏សោកសៅនេះ តារាភាពយន្ត ដែលមហាជននៅចាំមុនមិនភ្លេចល្បីតាំងពីរស់ជាតិជីវិតថត កាលពី២០ឆ្នាំមុន សម្តែងតួដុកទ័រ រិទ្ធ លោកបានបង្ហោះរូបភាពរួមជាមួយសារមួយឃ្លាថា«ម៉ាក់ទៅអោយបានសុខណា»។
ពាក្យមួយឃ្លានេះធ្វើឲ្យសាច់ញាតិ អ្នកគាំទ្រនិងលេងបណ្ដាសង្គម រួមទាំងមិត្តរួមអាជីពសិល្បៈ សម្តែងការសោកស្តាយរួមចំណែករំលែកទុក្ខផងដែរ។ ខណៈនៅលើបណ្ដាញសង្គមរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម ក៏មានបង្ហោះសាររៀបរាប់ថា«បងរន្ធត់មែនទែននៅពេលឮព័ត៌មានអកុសល គាត់ទៅបានសុខហើយ Rip »។ក្នុងនោះក៏មានប្រិយមិត្តមួយចំនួននិយាយដូចៗគ្នាថា« ចូលរួមរំលែកទុក្ខផងបង»។
