ភ្នំពេញ ៖ក្រោយលេចធ្លាយទំនាក់ទំនងស្នេហាជាមួយ កីឡាករបាល់ទាត់រូបសង្ហា លោក លី វ៉ាហេដ បន្ទាប់ពីសម្តែងរឿង”ខូចចិត្តអាជីព” ជាមួយគ្នា ប៉ុន្តែមុននេះបែរបង្វែការចាប់អារម្មណ៍ថា ភាពស្និទ្ធស្នាលនិង លី វ៉ាហេដ ត្រឹមជាមិត្តភក្កិធម្មតា។ ថ្មីៗនេះ នាង សុខ សោម៉ាវត្តី ដែលស្ថិតក្នុងសំលៀកបំពាក់ប្រពៃណី ក៏បង្ហាញសារទទួចចង់រៀបការម្តងទៀត ។

ទោះបីជាតារាសម្តែងទាំង ២ដួង ធ្លាប់បានបដិសេដទំនាក់ទំនងស្នេហារបស់ពួកគេក៏ដោយចុះ ប៉ុន្តែអ្នកគាំទ្រនៅតែយល់ថា តួឯកប្រុសស្រីក្នុងរឿង “ខូចចិត្តអាជីព” មួយគូនេះ បានស្រលាញ់គ្នា ព្រោះមិនថាទៅណាមកណាឡើយ គឺលេចមុខជាគូជានិច្ច ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ជាងនេះគឺ លោក លី វ៉ាហេដ និងអ្នកនាង សុខ សុម៉ោវត្តី បានពាក់ស្បែកជើង នាឡិកា និងរបស់របបជាច្រើនផ្សេងទៀតជាលក្ខណៈគូស្នេហ៍ទៀតផង ។

ជាងនេះទៅទៀត អ្នកមេម៉ាយកំពុងឡើងកូដក្នុងវិស័យសិល្បៈរូបនេះ បានបង្ហោះរូបថតក្នុងឈុតប្រពៃណីខ្មែរ ភ្ជាប់ជាមួយនិងចំណងជើងដ៏ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនថា “សំលៀកបំពាក់ខ្មែរ សែនស្រលាញ់ ចង់ពាក់ក្នុងថ្ងៃពិសេសម្ដងទៀត” សារហាក់ចង់បញ្ជាក់អ្វីមួយទៅកាន់តែមនុស្សពិសេសណាម្នាក់យ៉ាងចឹង ៕