ភ្នំពេញ៖ គ្រងឈុតហែលទឹករុំព័ទ្ធដោយស្បៃឆ្លុះសាច់ភ្លៅ នារី ២នាក់ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានថា បានជាន់ឈ្លី និងធ្វើឲ្យបាត់បង់តម្លៃស្ត្រីខ្មែរ។ ក្នុងវីដេអូប្រមាណ ១៤នាទី នារីរូបស្រស់ទាំង ២នាក់ មិនត្រឹមតែលែងខ្លួនឲ្យមនុស្សទាំងពិភពលោកបានឃើញទេ ថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យជាច្រើន ជាក់អ្នកចូលខមមិនទៀតផង ខណៈនាងកំពុង Live វីដេអូ មានដូចជាពាក្យ «អាឆ្កែ, ប្រុសថោក, ស្រែៗ, បានត្រឹមតែមើលមិនបានស៊ី» ជាដើម។

ក្រោយបង្ហើរសម្តីមិនសមរម្យ អមដោយកាវិការអសីលធម៌ទៀតផងនោះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «សុខ មាន» បានលើកឡើងថា «បែបនេះគេហៅថា ញី មិនមែនជាស្រ្តីទេហើយ បុរសគេមិនត្រូវការទេ អញ្ចឹងហើយ មានតែឈ្មោលប៉ុណ្ណោះ ដែលត្រូវការញី»។ ជុំវិញរឿងនេះទៀតសោត ម្ចាស់ផេកឈ្មោះ «គង់ វិជ្ជា» ដែលបានយកវីដេអូបង្ហោះបន្តនោះ បានសរសេរបញ្ជាក់ថា «នាងបង្ហាញកេរ្តិ៍បែបនេះកុំច្រឡំថាស្រីថៃ ធាតុពិតស្រីខ្មែរសោះ»។