អូស្ត្រាលី៖ ស្ត្រីជនជាតិខ្មែរឈ្មោះ កាកា ត្រូវបានគេចាត់ទុកថា ជានារីក្លាហាន ខណៈនាងបានចេញមុខជួយក្មេងប្រុសស្រី ២នាក់ ដែលរងគ្រោះ ដោយសារចោរវាយប្លន់យកកាបូបលុយ កាលពីដើមសប្តាហ៍មុន នៅប្រទេសអូស្ត្រាលី។

តាមសម្តី ស្ត្រីឈ្មោះ កាកា បានឲ្យដឹងថា នៅពេលនោះជនរងគ្រោះទំាងពីរ បានស្រែកអោយគេជួយ តែគ្មាននរណាម្នាក់ចេញមុខមកជួយឡើយ តែអ្នកទាំងពីរនៅតែព្យាយាមស្រែកឲ្យគេជួយបន្តទៀត។ រំពេចនោះ នារីក្លាហាន កាកា បានឮ និងប្រញាប់រត់ទៅជួយ ប៉ុន្តែត្រូវចោររត់ទៅបាត់ ហើយនាងក៏បានរុំរបួស និងបញ្ជូនកុមារទាំងពីរនាក់នោះទៅមន្ទីរពេទ្យ ថែមទាំងរត់ទៅប្តឹងប៉ូសីលដើម្បីជួយដល់អ្នកទាំងពីរទៀតផង។

សូមទស្សនាវីដេអូ!!