ភ្នំពេញ៖ បន្ទាប់ពីតារាស្រីសម្តីញ៉ែតៗ វ័យ ៣២ ឆ្នាំនាង ស្រេង សុកាន់ដា ហៅ នាងខ្ញុង មានរាសីឡើងខ្ពស់ត្រ​ដែ​ត ដោយទើបតែទទួលបានទាំងផ្ទះទ្រនំថ្មី និងអនាគតស្វាមីទី ២ នាងក៏បង្ហាញផងដែរ ពីភាពសស្រាក់សស្រាំនិងរបររកចំណូល។

បកស្រាយការខំប្រឹងរកស៊ី ស្ទើមិនមានពេលសម្រាកចូលគេងផ្ទះរួមខ្នើយស្វាមីទើបសែនព្រេននោះតារាកំប្លែងសម្តីចាក់ទឹកមិនលេចរូបនេះបានសរសេរថា«ការដែលខ្ញុំខំប្រឹងតស៊ូរាល់ថ្ងៃនេះ ខ្ញុំមិនបានចង់អួត រឺចង់យកឈ្នះអ្នកណាម្នាក់ឡើយ»។ ក្នុងនោះនាងក៏បង្ហាញការអះអាងថា« ខ្ញុំចង់ឈ្នះភាពខ្វះខាតក្នុងគ្រួសារខ្ញុំទៅវិញទេ សូមកុំយល់ច្រលំ»។