ភ្នំពេញ៖ ថ្មីៗនេះ ផលិករដ៏ល្បីក្រុមហ៊ុន ស៊ីប៊ីអេស លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ ត្រូវបានគេដឹងថា បាននាំកូនពៅកំលោះ ចូលសិល្បៈម្នាក់ទៀត ក្រោយ ខកគ្រោងរៀបការ នីឡា ដែលកំពុងបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពសិល្បៈ ដែលផ្តើមពីអាជីពកំប្លែង។ ប្រុស ប្អូន នីឡា ត្រូវបានឪពុកឲ្យចូលផ្នែកសម្តែងតែម្តង ព្រោះកូនប្រុសរូបនោះ មានរាងខ្ពស់ និងសង្ហា ដែលជាអំណោយផលពីធម្មជាតិស្រាប់។

ជាក់ស្តែង ព្រឹកមិញនេះ លោកតា វ៉ិចទ័រ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា «ម៉ាក់ទៅជួយមើលកូនពៅទៅថត»។ ទន្ទឹមនោះ ផលិតករដែលដើមកំណើតខេត្តកំពត សុវណ្ណ រិទ្ធី បានទទូចសុំមហាជនថា «បងប្អូនចាំជួយគាំទ្រផង សូមអរគុណ»។ តាមរូបសម្បត្តិស្រស់សង្ហារបស់កូនលោកតា វិចទ័រ មជ្ឈដ្ឋានទូទៅ សង្ឃឹមថា តារាពន្លកថ្មីរូបនេះ នឹងលេចត្រដែតក្នុងពិភពសិល្បៈ ជាក់ជាមិនខាន។