ភ្នំពេញ៖ ក្រោយពេលកូនប្រុសថៅកែផលិតកម្ម ប៊ីខេអេស លោក ឈុន សុវណ្ណភក្តី ហៅនាយ ក្តី លែងលះជាមួយប្រពន្ធជាផ្លូវការមក ឃើញថា នាយ ក្តី ចាប់ផ្តើមបង្កើនទំនាក់ទំនងជាមួយនាយ ចឺម យ៉ាងល្អិតល្មួត ដូចស្រមោច និងស្ករ។ ទាក់ទិនទង្វើចម្លែកខុសពីធម្មតា របស់នាយ ក្តី និងនាយ ចឺម ក៏មានព័ត៌មានខ្សឹបខ្សៀវថា «អ្នកទាំងពីរស្រលាញ់ភេទដូចគ្នា»។

ក្នុងនោះក៏មានព័ត៌មានបង្ហើបទៀតថា «បច្ចុប្បន្ន នាយ ក្តី ហាក់មិនសូវខ្វល់ពីអ្នកនារីៗឡើយ ពោលគឺលោកតែអញ្ចឹងតាំងពីមុនបែកបាក់ជាមួយភរិយាមកម្ល៉េះ»។ តែទោះជាយ៉ាងណា រឿងនេះ មិនអាចសុំការបំភ្លឺសំណាក់ភាគីទាំងសងបានឡើយ មកទាល់ពេលនេះ។