កម្ពុជា៖ លោកយាយវ័យ ៨៩ឆ្នាំម្នាក់ ត្រូវបានធ្លាក់ខ្លួនឈឺ ដោយសារអត់ងងុយមើលថែទាំលោកតា ដែលជាប្តីសំណប់ចិត្តអស់ជាច្រើនថ្ងៃច្រើនខែ ដោយសារជរាភាព។ នៅមួយរយៈចុងក្រោយនេះ លោកតាជាប្តីវ័យ ៩០ឆ្នាំប្លាយ មានសភាពជំងឺកាន់តែធ្ងន់ធ្ងរស្របពេលដែលលោកយាយកំពុងតែឈឺដែរ គ្មានអ្នកមើលថែឲ្យដិតដល់ ហើយកូនចៅបួនប្រាំនាក់ទៀត ជាប់មមាញឹកនឹងការងាររកទទួលទាន ។

ព្រឹកមួយ ក្នុងខែមករានេះ លោកតាមានសភាពហត់ខ្លាំងស្ទើរដកដង្ហើមមិនដល់គ្នា ភ្លាមៗនោះ ត្រូវបានក្រុមគ្រូពេទ្យដាក់បំពង់អ៊ុកស៊ីសែន និងបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់។ អំឡុងពេល គ្រូពេទ្យបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នោះ លោកយាយជាភរិយា បានចាប់ដៃប្តី ក្នុងន័យមិនចង់ឃ្លាត ទាំងខ្លួនដេកនៅនឹងគ្រែពេទ្យ៕