ភ្នំពេញ៖ កាលពីរាត្រីថ្ងៃមង្គលការប្អូនស្រី ចន ច័ន្ទលក្ខិណា, តារាចម្រៀង ឈួន សុវណ្ណឆៃ បានពាក់មាសជ្រែកខ្លួន ចូលរួមកម្មពិធីនោះ ធ្វើឲ្យអ្នកសិល្បៈដូចគ្នាលាន់មាត់ថា នាងតែខ្លួនបានស្អាត ថែមទាំងរំលេចមាសដ៏ចែងចាំងទៀតផង។ ចំពោះឈុតមាសមួយនេះ គឺជាឈុតទី២ ដែលអ្នកនាង ទើបតែធ្វើ សម្រាប់ពាក់មកកម្មវិធីមង្គលការ ប្អូនស្រី ចនច័ន្ទ លក្ខិណា ហើយម៉ូតមួយនេះ ក៏ស្រដៀងជាមួយនឹង ម៉ូតគ្រឿងឈុតមាសមុនផងដែរ៕