ភ្នំពេញ៖ ថ្មីៗនៅក្នុងគណនីហ្វេសប៊ុក លោក អ៊ិន ផាណូ ដែលជាស្វាមីក្មេង របស់តារាចម្រៀងពហុជំនាញ អ្នក នាង ខាត់ សុឃីម បានបង្ហោះរូបភាព ជាមួយគ្រួសារ បង្ហាញភាពសប្បាយរីករាយខ្លាំង។ ប៉ុន្តែក្នុងរូបភាព បង្ហាញទាំងកូនប្រុសមិនមែនចេញពីឈាមជ័រផងនោះ លោក អ៊ិន សុបញ្ញា ហៅ ផាណូ ក៏បង្ហាញជំហរថា «ខិតខំប្រឹងប្រែង ផ្សងព្រេងរកស៊ីដើម្បីចិញ្ចឹមប្រពន្ធកូន»។
ក្នុងន័យដដែលស្វាមីក្មេងរបស់ ខាត់ សុឃីម បានរៀបរាប់ថា« ជីវិតមួយនេះ ខំរកផ្សងព្រេងមិនបានគេង ពេលខ្លះជួបគ្រោះថ្នាក់ មិនខ្លាចញញើតអ្វីឡើយដោយសារតែមនុស្ស ៣ នាក់នេះ ចឹងមុននឹង អ្នកចង់ មកធ្វើ បាបអ្នកទាំងនេះ ត្រូវឆ្លងកាត់ខ្ញុំសិន »។ ផាណូ ក៏អះអាងទៀតថា «ពួកគត់ប្រៀបដូច កែវភ្នែកខ្ញុំចឹង ចង់ ធ្វើ អី និយាយអី ប្រយត្ន័ប្រយែងតិច មុនក្រោយ ខ្ញុំគង់តែដឹង»។
ទោះបីជារៀបការយូរមកហើយក្តីក៏គ្រួសាររបស់ លោក អ៊ិន ផាណូនៅតែផ្អែមល្ហែម និងមានសុភមង្គលព្រោះមនុស្សក្នុងគ្រួសារចេះអធ្យាស្រ័យឲ្យគ្នា៕
