ភ្នំពេញ៖ កន្លងមកពិតជាមិនធ្លាប់បានឃើញមែននូវការដាក់បេតុងលូកាត់ថ្នល់ ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ទាំងលំបាក ព្រោះត្រូវចុះបណ្តើរកង់ ម៉ូត និងឱនចុះបន្តិច ដើម្បើឆ្លងកាត់បាន។ ចំណែកឯ រថយន្ត មិនអាចឆ្លងកាត់បានឡើយ ដោយហេតុថា របាំងលូនោះ មានទំហំតូច និងទាប សូម្បីតែអ្នកដើរ ក៏ពិបាកផងដែរ។
ហេតុការណ៍ចម្លែកនេះ ត្រូវបាន អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ស្ទួចយកចេញភ្លាមៗ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមទស្សនាវីដេអូ!!
