ភ្នំពេញ៖ នៅយប់ម្សិលមិញ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បានចូលរួមបុណ្យសពម្តាយតារាសម្តែង ដុកទ័រ រិទ្ធិ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត។

ហើយនេះ ក៏ជារឿងដ៏គួរឲ្យសោកស្ដាយបំផុត សម្រាប់រូបលោក និងក្រុមគ្រួសារដែល ត្រូវបាត់បង់អ្នកមានគុណ ជាទីគោរពស្រលាញ់។ ក្រៅពីវត្តមានប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ក៏មានការចូលរួមពីសំណាក់តារាមួយចំនួនទៀតផងដែរ៕