ភ្នំពេញ៖ នារីសាច់សខ្ចីម្នាក់ បានបង្ហោះរូបរស់នៅយ៉ាងមានក្តីសុខ ជាមួយបុរសម្នាក់ដែលនាងអះអាងថា ជាប្តីគេ។ មិនត្រឹមតែបង្ហោះរូបប៉ុណ្ណោះទេ នាងថែមទាំងបានសរសេរសារចំអកឲ្យប្រពន្ធដើមចំៗថា «យកប្តីគេមានអីមិនល្អ? មកពីប្រពន្ធគាត់ចាស់ អត់ស្អាត ទើបគាត់មករកយើង»។

ទោះដឹងថា បុរសនោះ មានប្រពន្ធកូនហើយក្តី ក៏ស្រីក្មេងរូបនេះព្រមស្ម័គ្រស្មោះលុះក្ស័យដែរ ហើយនាងបានលួចច្រណែនប្រពន្ធដើម​ទៀត​ផង។ នាងបន្តថា «ជាតិក្រោយសុំធ្វើប្រពន្ធស្របច្បាប់របស់បងណាប្តីសម្លាញ់ ពេលខ្លះអូនច្រណែននឹងគ្រួសារបងណាស់»។ យ៉ាងណាមិញ សារនេះមិនត្រូវបានមហាជនសាទរទេ ប៉ុន្តែថែមទាំងត្រូវមហា​ជនរិះគន់ថា ជាគំរូអាក្រកក្នុងសង្គម ដែលធ្វើឲ្យ​គ្រួសារគេ​បែកបាក់។