ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិសែនជ័យ បានចុះបង្ក្រាបទីតាំងជល់មាន់ និងល្បែងស៊ីសងមួយកន្លែង នៅខាងក្រោយផ្សារកាណាស៊ីធី ដោយមានការផ្ទុះអាវុធ ហើយគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវប្រជាពលរដ្ឋម្នាក់នៅលើផ្ទះជួលបណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។