ភ្នំពេញ៖ នៅថ្ងៃកំណើត តារាចម្រៀង យ៉ែម សំអូន មានតារាមួយចំនួន បាន Surprise ដល់លោកយ៉ាងសប្បាយរីករាយ។ ជាពិសេស វត្តមានតារាស្រី ម៉ា នីកា បានបង្ហាញភាពផ្អែមល្ហែម ទៅកាន់លោក ដោយបានឱប និងថើប យ៉ាងលស្អិតរមួតទៀតផង។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ មានការភ្ញាក់ផ្អើល នៅពេលឃើញលោក ថើបតារាស្រី ម៉ា នីកា នៅកណ្តាលពិធីទាំងនេះ ដែលហាក់ដូចជា គូស្នេហ៍នឹងគ្នា។

ប៉ុន្តែទោះជាយ៉ាងណា រូបលោក ក៏បាននិយាយឲ្យដឹងដែរថា រវាងលោក និង តារាស្រី នីកា ជាមិត្តល្អនឹងគ្នា ដែលលោក ចាត់ទុក នាងដួចជា ប្អូនស្រីបង្កើត យ៉ាងដូច្នេះដែរ ហើយបើរយៈពេល ដែលអ្នកទាំងពីរ បានស្គាល់គ្នា ក៏មិនតិចឆ្នាំនោះដែរ៕