ភ្នំពេញ៖ បុរសវៀតណាមម្នាក់ត្រូវបានអ្នកជិតខាងខ្លាចគ្រប់ៗ ដោយសារលោកបានធ្វើរឿងដ៏ចម្លែកមួយ​គឺរួមរស់ជាមួយសពប្រពន្ធអស់ជាច្រើនឆ្នាំ។

ជុំវិញរឿងនេះ សាមីខ្លួនលោក លី វ៉ាន់ បានឱ្យដឹងថា មុនស្រោបរូបក្រដាស់ពីលើសពប្រពន្ធរបស់ខ្លួននេះ គឺលោកបានថ្នាក់ថ្នមសពប្រពន្ធរបស់លោកផ្ទាល់ តែដោយសារសភាពសាកសពរលួយ កូនៗរបស់លោកក៏សំណូមពរឱ្យយកទៅបញ្ចុះ រហូតដល់ថ្ងៃមួយគាត់ក៏សម្រេចចិត្តយកសពប្រពន្ធគាត់មកផ្ទះវិញ ហើយក៏ធ្វើរូបក្រដាស់ស្រោបពីលើតែម្ដង និងរួមរស់ជាមួយប្រៀបបានដូចជាមនុស្សរស់យ៉ាងដូច្នេះដែរ ។