បាត់ដំបង៖ ស្នេហាមួយទឹករបស់កំលោះកូន ២ និងក្រមុំកូន ៣ បានភ្ជាប់បេះដូងតែមួយ ដោយដឹក​ដៃគ្នា​ចូលរោងការកាលពីដើមសប្តាហ៍មុន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បើតាមសម្តី បុរសជាកូនកំលោះ បានឲ្យដឹងថា «យើងសុទ្ធធ្លាប់មានគ្រួសារម្តងហើយដូចគ្នា តែត្រូវប្រេះឆា»។

ទាក់ទិននឹងដើមចមនៃការបង្កាត់ភ្លើងស្នេហ៍នេះ ត្រូវប្រភពដដែលបន្តថា «ថ្ងៃមួយ​ខ្ញុំបាន​ជូន​កូន​ទៅដើរ​លេង​នៅទីរួមខេត្ត​ក្នុង​កម្ម​វិធីខនសឺតមួយ មិនដឹងចៃដន្យអីបានជួបនាងកំពុងដើររកកូនដែលវង្វេង ហើយខ្ញុំក៏ជួយដើររកឲ្យដែរ។ ចាប់តាំងពីពេលនោះមក យើងទាំងពីរចាប់ផ្តើមមានទំនាក់ទំនង រហូតដល់ថ្ងៃរៀបការតែម្តង»។  យ៉ាងណាមិញ តារាញូស៍ សូមជូនពរគូស្វាមីភរិយាថ្មោងថ្មីនេះ ជួបតែសំណាង​ល្អ រកស៊ីមានបាន និងមានសុភមង្គល៕