ភ្នំពេញ៖ តារាចម្រៀង រស់ ម៉ូនីកា ដែលល្បីមានទីផ្សារខ្លាំងនៅក្រៅស្រុក ទាំងជោគជ័យជីវិតគូនៅលើទឹកដីកាណាដា។ ថ្មីៗនេះ តារាចម្រៀងរូបនេះក៏ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលផងដែរនឹងសារប្រកាសទាកបំណុល គេជំពាក់កក្រើតក្នុងគណនីហ្វេសប៊ុកនាង ។ កន្លងមិនធ្លាប់លេចឡើយថា តារាចម្រៀងសម្បូរទីផ្សារឡើងឆាកខនសឺតនៅក្រៅប្រទេស នាង រស់ ម៉ូនីកា ផ្ទុះមានជម្លោះជាមួយនឹងអ្នកណា ពាក់ព័ន្ធនឹងប្រាក់កាស់ ក្រៅពីល្បីមានរឿងអាស្រូវថា នាងធ្លាប់មានចំណងស្នេហ៍ជាមួយបុរសនៅឯនាយសមុទ្រ និងជាជន្ទល់នៃភាពហ៊ឺហាររបស់តារាស្រីរូបនេះ។

ប៉ុន្តែទន្ទឹមនឹងឳកាសច្រៀងរាំនៅទឹកដី កាណាដា កាលពីប៉ុន្មានខែមុននេះ បែរជាលេចឡើងនូវរូបភាពរៀបអាពាហ៍ពិពាហ៍ជាមួយបុរស កាណាដា ទាំងបណ្តើរមកបង្អួតសាច់ញាតិកក្រើកក្រុងភ្នំពេញទៀតផង ។ ប៉ុន្តែអ្វីដែលគួឲ្យកត់សម្គាល់នោះមកទល់ពេលនេះគេ មិនទាន់ឃើញថានាងចង្ហាញមុខនៅលើរង្វង់សិល្បៈទេ។

ផ្ទុយទៅវិញបែរជាមានសារមួយនៅគណនីយហ្វេសប៊ុករបស់នាង ដោយប្រើពាក្យពេចន៍ បង្កបទាំងកំហឹងភ្ជាប់នឹងរូបភាពពីរបីសន្លឹកផងនោះ ដោយមានអត្ថន័យថា«ចង់គោរពជំរាប សួរទៅដល់អស់លោកទាំងអស់ដែល ខ្ចីលុយខ្ញុំ និងប្តីខ្ញុំ ជួយប្រទាន សង់មកវិញខ្លះមក បានទេលោកព្រះ?ពួកខ្ញុំមិនមែនដាំដើមលុយទេចា៎ រឺជួយប្រាប់ខ្លះផងថាថ្ងៃណា ខែណាសង់វិញ កុំស្អីក៏មិនឆ្លើយ ស្អីក៏មិនប្រាប់ ធ្វើដូចគ្មានទើសក្បាល់អាណាចឹង ទារលុយឯងមក វិញសោះដូច ទៅសុំទានគេចឹង »។