ភ្នំពេញ៖ ថ្មីៗនេះ អនាគតប្រពន្ធនាយ ចយ បានបង្ហោះរូប Pre-Wedding ដែលស្តែងឡើងក្នុងពីភាពផ្អែមល្ហែម ធ្វើឲ្យមហាជនកើតចិត្តច្រណែន​មិនស្ទើរទេ។

ទន្ទឹមនោះ នារីរូបស្រស់គូដណ្តឹងនាយ ចយ បានបង្ហើបពីគម្រោងអាពាហ៍ពិពាហ៍ថា «ថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨» ។

ជុំវិញការបង្ហោះរូប Pre-Wedding នេះ នាយ ចយ បានបញ្ជាក់ថា នៅមានរូបផ្អែមល្ហែមជាច្រើនសន្លឹកទៀត ដែលមិនទាន់បានបញ្ចេញ៕