ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីដ៏ល្បីៗប្រចាំប្រទេសកម្ពុជា ២០រូប គ្រោងចេញទៅច្រៀង និងសម្តែងនៅប្រទេសកូរ៉េ នៅក្នុង​អំឡុង​ពាក់​កណ្តាល​ខែកុម្ភៈ ខាងមុខនេះ។ តាមសម្តី អ្នករៀបចំកម្មវិធីនេះ បានប្រាប់តារាញូស៍ថា «កម្មពិធីសខនសឺតនៅកូរ៉េ ធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលប្រមូលផ្តុំតារាកិត្តិយសល្បីៗជាច្រើន រួមមាន ខេមរៈ សិរីមន្ត, ខេម, យូរី, ប៉ែន ចំរ៉ុង, ឡេង ណាវ៉ាត្រា, ខេង គុយលី ជាដើម»។

ប្រភពដដែលបន្តថា «ក្នុងចន្លោះ ៥ថ្ងៃនោះ រៀបចំ ២កម្មវិធី ដែលប្រារព្ធឡើងនៅតំបន់ខុសគ្នា ប៉ុន្តែ​ស្ថិតនៅ​ប្រទេស​កូរ៉េតែ​មួយ»។ កុំភ្លេចណា! សូមបងប្អូន រស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ចូលរួមទស្សនា រាំកម្សាន្ត និងថតរូបស៊ែលហ្វីជាមួយ idol!