ភ្នំពេញ៖ តារាសម្តែងវ័យក្មេង គីម ច័ន្ទបរមី បានបង្ហាញភាពស្រស់ស្អាតតាមរយៈការតុបតែងខ្លួនស្រស់ស្អាតប្លែក ជាមួយសង្សារ នៅក្នុងពិធីខួបកំណើតរបស់សង្សារនាង ដែលជាចៅជីដូនមួយនាយករដ្ឋមន្រ្តី ។ ពីកាតុបតែងខ្លួនរបស់តារារូបនេះមិនចាញ់តារាបរទេសឡើយ ហើយចំណែកការងារសិល្បៈវិញកំពុងមានហាងឆេងយ៉ាងខ្លាំងផងដែរ។

ដោយនាងត្រូវបានផលិតកម្មជាច្រើនហៅថតរឿងជាបន្តបន្ទាប់ ពីព្រោះនាងគឺជាតារាស្រីមួយដែលមានរូបសម្រ ស់​ស្រស់ស្អាត ថែមទាំងមានទេពកោសល្យសម្តែងល្អដែលអាចទាក់ចិត្តផលិករជាច្រើន។ ចំណែកចំណងស្នេហ៍វិញ គីម ច័ន្ទបរមី នៅតែរឹងមាំ តែងតែចំណាយពេលវេលាឱ្យគ្នាទៅវិញទៅមក តាមរយៈការដើរកម្សាន្តជុំគ្នា ហើយរាល់ពេលមានពិធីជប់លៀងម្តងៗអ្នកទាំងពីរបណ្តើរគ្នាត្រសងសមជាគូស្នេហ៍វ័យក្មេងមែន ៕