ថៃ៖ ក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ប្រទេសថៃបានចាត់វិធានការរកដំណោះស្រាយដើម្បីធ្វើការជួសជុលផ្លូវបន្ទាប់ពីរក្រមុំរូបស្រស់សាច់សខ្ចីម្នាក់បានថតបង្ហោះខណៈដែលនាងចុះទៅងូតទឹកនៅង្លុកកណ្ដាលផ្លូវនោះ។

ដោយយោងតាមបណ្ដាញសង្គមមួយបានឲ្យដឹងថា«បន្ទាប់ពីស្រីស្រស់នាងPalmy បានបង្ហោះរូបភាពដែលនាងចុះទៅងូតទឹកនៅថ្លុកកណ្ដាលផ្លូវនោះក៏មានការជួសជុលឡើងវិញ ដូចជាមានការចាក់ថ្ម និងដីលុបកន្លែងដែលមានទឹកដក់ចម្ងាយប្រហែល២០គីឡូមែត្រ»។

សារដដែលបន្តទៀតថា«ការជួសជុលមួយនេះបានចំណាយពេលអស់៣ថ្ងៃ ហើយក៏សូមអគុណដល់ប្រជាជន អនុប្រធានខេត្តទាំងអស់ដែលបានចូលរួមធ្វើ ជាពិសេសកញ្ញា Palmy ដែលមានចិត្តស្រលាញ់ស្រុកកំណើតរបស់ខ្លួន»។