ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សិល្បៈការិនីទាំងអស់បញ្ឈប់ការអួតថា មានមន្ត្រីធំៗតាមស្នេហ៍នោះ លេច​មុខ​តារាសម្តែងស្រី សម សុជាត្តារ៍ បង្ហោះសារបដិសេធលើបណ្តាញសង្គមហ្វេសប៊ុក ថា នាងគ្មានឯកឧត្តម ឬ ឧកញ៉ាណាមកចិញ្ចឹមនាងទេ ពោលគឺនាងរស់ដោយខ្លួនឯង និងរស់នៅជាមួយឪពុកម្តាយរបស់នាង។

ក្នុងសារនោះ នាងបានសរសេរថា «សុំទោសផងណា រាល់ថ្ងៃខ្ញុំរកលុយចាយខ្លួនឯង គ្មាន ប្រុស ឧកញ៉ា ឯឧត្តម ណាមកចិញ្ចឹមខ្ញុំទេ ខ្ញុំរស់នៅជាមួយប៉ាម៉ាក់ ខ្ញុំបងប្អូនខ្ញុំ ផ្ទះម៉ែឪខ្ញុំ មិនមែនផ្ទះ អស់លោកណា មកទិញឲ្យខ្ញុំទេ»។ នាងបញ្ជាក់ថា «មុននិយាយអី ចូលស៊ើបមើលប្រវត្តិ ជាត្តារ៍ អោយច្បាស់សិនទៅ»។

យ៉ាងណាមិញ សារមួយនេះ ទំនងជាតារាសម្តែង សម សុជាត្តារ៍ ខឹងនឹងអ្នកណាម្នាក់ ដោយសំអាងលើនាងថា «ឃើញគេលើសអីមិនបានហ្មង អីក៍ពូកែម្ល៉េះ អាឈ្នានីសគេហ្នឹង»។