ភ្នំពេញ៖ តារាសិចស៊ីដែលចូលចិត្តបញ្ចេញសម្រស់ដើមទ្រូងបង្អួតគេឯងដោយគ្មានការញញើតនោះគឺនាង សេង សូណា បានរៀបចំពិធីខួបកណើតរបស់ខ្លួនបែរសាមញ្្ញ នៅផ្ទះ។ តែយ៉ាងណា នាង សេង សូណា ក៏អះអាងថា ដើម្បីយកហុងស៊ុយឆ្នាំថ្មី។

យ៉ាងណាមិញតាមការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមឃើញថាខួបកំណើតតារារូបនេះរៀបចំខុសប្លែក ដោយនាងតុបតែងខ្លួនប្រៀបដូចជាកូនក្រមុំ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍អីចឹង គ្រាន់តែមិនមានកូនកំលោះប៉ុណ្ណោះ នាងរៀបចំពិធីបែបនេះដើម្បីយកហុងស៊ុយឆ្នាំថ្មី ហេងហេង ។

ជាមួយគ្នានោះសេង សូណា បានរៀបរាប់ឱ្យដឹងថា «នៅក្នុងថ្ងៃពិសេសនេះ ខ្ញុំមិនប្រាថ្នាអ្វីច្រើននោះទេ សុំត្រឹមតែជោគជ័យការងារ និង ការងាររកស៊ីដំណើរការល្អហើយគ្រួសារមានសុខភាពល្អ»។