បច្ចុប្បន្នតារាសម្ដែងនិងម៉ូដែល Yaya Urassaya Sperbund ហៅខ្លី Yaya កំពុងតែល្បី និងមានទសនិកជនគាំទ្រយ៉ាងខ្លាំងក្នុងវិស័យសិល្បៈថៃដោយសាតែនាងមានសមត្ថ ភាព និងទេពកោសល្យយ៉ាងស្ទាត់ជំនាញ។ហើយនាងអាចនិយាយបានរហូតទោដល់៦ភាសាឯណោះមានដូចជា៖ ថៃ អ៊ីតាលី ន័រវេរ អេស្ប៉ាញ បារាំង ហើយពិសេសនោះគឺភាសាអង់គ្លេស។
ដំបូងឡើយតារាស្រីវ័យ ២៤ ឆ្នាំកូនកាត់ថៃ-ន័រវេរូបនេះ អាចនិយាយភាសាថៃបានត្រឹម ៣០ ភាគរយប៉ុណ្ណោះ តែក្រោយមកដោយសារនាងព្យាយាមនិងមានគ្រូបង្រៀននៅផ្ទះបន្ថែម ទើបភាសាថៃរបស់នាងស្ទាត់ជំនាញដូចសព្វថ្ងៃ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រអង្គផុសបានឲ្យដឹងថា ប្រវត្តិសិក្សារបស់ yaya កាលពីក្មេង នាងបានចូលរៀននៅសាលាអន្តរជាតិមួយនៅប្រទេសថៃ ហើយក៏មានមិត្តភ័ក្តិស្ទើរតែទាំងអស់ជាជនជាតិអាមេរិកកាំង។
