ភ្នំពេញ៖ បន្ទាប់ពី នាយ ចយ និង គូដណ្តឹងសម្ផស្សដ៏ស្រស់ ក្វាន់ ឌឺ បង្ហោះរូបថតផ្អែមល្ហែម ។ រំពេចនោះគូស្នេហ៍ក៏ជួបរឿងក្តៅស្លឹកត្រចៀក បន្ទាប់ពីមានហ្វេសប៊ុកមួយខមមិន ក្នុងន័យបែបបញ្ចើចបញ្ចើរ ដែលថា« អញ្ចឹងអស់ទៅ លុយៗៗៗៗ»។ ឆ្លើយតបនិងខំមិននេះដែរអនាគតប្រពន្ធ នាយ ចយ បានតបសារដោយហាក់ដូចជាអន់ចិត្តថា «ជាដំបូងនាងខ្ញុំសូមអភ័យទោសទៅដល់បងប្អូនផងបេីសិន នាងខ្ញុំ និយាយទៅប៉ះពាល់ លេីសលូស ដល់បងប្អូនទាំងអស់គ្នា .។
បន្ថែមការអះអាងថា ខ្ញុំមិនចង់មានរឿងជាមួយនរណាម្នាក់ឡេីយ មនុស្សខ្ញុំចូលចិត្តចងមិត្ត មិនចូល ចិត្ត ចងសត្រូវទេ តែបេីអ្នកមកប៉ះខ្ញុំមុនខ្ញុំក៏បកទៅវិញដែរ. ។ នាងថា លុយអាចទិញអ្វីៗបានគ្រប់យ៉ាងមែន តែ លុយមិនអាចទិញសុភមង្គល ក្តីស្រលាញ់ ចិត្តស្មោះ បានទេ»។ នាងក៏បានបន្តទៀតថា «?សម្រាប់ខ្ញុំ ខ្ញុំសូម អះអាងថា ខ្ញុំស្រលាញ់គាត់ មិនមែនដោយសារលុយ ទេ ហេីយក៏គាត់មិនបានយកលុយមកទិញក្បាលខ្ញុំដូចគ្នា ។ មនុស្សស្រីម្នាក់ណាដែរថា មិនស្រលាញ់លុយ ប៉ុន្តែបេីយកលុយធំជាងការស្រលាញ់ រស់នៅមួយគ្នាមិនកេីតទេ .?ហេីយខ្ញុំសូមផ្តាំទៅ ម្ចាស់ Acc fb :Som AN ម្នាក់នេះថា សម្តីដែរអ្នកនិយាយ គឺអ្នកមេីលងាយស្នេហាណាស់ និយាយទៅខ្ញុំមិនចង់មេីលងាយអ្នកទេ តែមនុស្សអ្នកគ្មានសម្ថតភាពដល់ម្លឹងទេ ហេីយក៏គ្មានស្រីណាយកដែរ អ្នកមានតាសម្ថតភាពយកស្រីវត្តភ្នំ ។
ស្រីស្រស់ក្នុងដូងចិត្តតារាកំប្លែងមុខអាក្រុក នាយ ចយ នាងក៏បាន ចំអកទៅបុរសដែលម៉ាក់ងាយទឹកចិត្តស្នេហានាងនិង នាយ ចយ ថា កេីតម៉ា ជាតិ ធាតុម៉ា ចាន ម៉ិច ក៏មិន ធ្វេីចរិតអោយថ្លៃថ្នូរអោយក្មេងគោរពផង ម៉ិចក៏ធ្វេីចរិតឆ្កែចឹង អោយក្មេងមេីលងាយ មនុស្ស ចាស់បេី ធ្វេីខ្ញុំ គោរពខ្ញុំគោរពណាស់ . អ្នកឯងចង់ល្បីខ្ញុំអោយល្បីបាន តែល្បីទាំងអាម៉ាស។ ក្នុងនោះដែរ គូស្នេហ៍នាយ ចយ អះអាង ខ្ញុំសូមបញ្ចាក់ថា បេីសិនជាអ្នកឯងមកប៉ះពាល់ដល់គ្រួសារខ្ញុំម្តងទៀត អ្នកឯង មិន ត្រឹមបាន ល្បី ក្នុងហ្វេសប៊ុកទេ កុំថាខ្ញុំមិនបានប្រាប់អោយសោះ.អ្នកណាក៏ដោយកុំចង់លេងជាមួយ ក្វាន់ ឌី អោយសោះ. ខ្ញុំប្រេីធម៌ត្រជាក់ទេតែបេីមានលេីកទី2ខ្ញុំនឹងប្រេីធម៌ក្តៅម្តង. ស្គាល់ខ្ញុំអោយច្បាស់Help hare. អោយម្ចាស់ Acc បានឃើញផង»៕
