ភ្នំពេញ៖ ក្នុងដំណើរវិលត្រលប់មកមាតុប្រទេសវិញ តារាសម្តែងជើងចាស់ អម្ពរ ទេវី បាននាំកូនប្រុស ជាដំណក់ឈាមជាមួយអតីតតារាសម្តែង ពេជ្រ ភារុណ មកកម្ពុជា។ ជាមួយគ្នានោះ អ្នកស្រីក៏បាននាំអនាគតកូនប្រសារជាជនជាតិបរទេស ដែលត្រូវជាគូស្នេហ៍ កូនប្រុសនោះ មកឲ្យស្គាល់ទឹកដីកម្ពុជា ដូចជាឲ្យស្គាល់​អនាគតឪពុកក្មេកផងដែរ។

អ្វីដែលពិសេសជាងនេះទៀត កូនប្រុសរបស់តារាសម្តែងជើងចាស់រូបនេះ បាននាំគូស្នេហ៍តុបតែងខ្លួន និងស្លៀកសម្លៀកបំពាក់ប្រពៃណី ខណៈមហាជនលាន់មាត់ថា ទោះធំធាត់នៅទឹកដីអាមេរិកក៏ដោយ ក៏ប្អូនប្រុសមិនភ្លេចប្រពៃណីខ្មែរដែរ៕