ភ្នំពេញ៖ ក្នុងហេតុការណ៍ចុះបង្រ្កាបកន្លែងជន់មាន់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ បានផ្ទុះអាវុធ ២គ្រាប់ បណ្តាលឲ្យចំបុរសម្នាក់ និងស្លាប់ភ្លាមៗ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

ក្រោយហេតុការណ៍ផ្ទុះអាវុធនេះ សមត្ថកិច្ចបាននាំខ្លួនមន្រ្តីនគរបាល ២រូប ដែលប្រើប្រាស់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្បែងស៊ីសងនេះ ឡើងមកកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងដកហូតអាវុធ ចំនួន២ដើម ដើម្បីធ្វើកោសល្យវិច្ច័យ ទៅលើសំបកគ្រាប់ ដែលយកពីកន្លែងបង្រ្កាប និងក្បាលគ្រាប់ដែលវះយកចេញពីសាកសព ដើម្បីធ្វើកោសល្យវិច្ច័យ ថាតើអាវុធមួយណា ដែលជាបង្កហេតុ ឲ្យប្រជាពលរដ្ឋ រងគ្រោះស្លាប់។

ទោះជាយ៉ាងណា លទ្ធផលនៃការស៊ើបអង្កេត ក៏មិនទាន់ដឹងថា នឹងអូសបន្លាយដល់ពេលដែរ។