ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ ដែលហាងខារ៉ាអូខេ យីហោ «សែនរីករាយ» កើតមានរឿងរ៉ាវជម្លោះពាក្យសម្តីរវាងភ្ញៀវ និងមេការ​ហាង​ផឹកស៊ីមួយនេះ ទាក់ទិននឹងការគិតលុយហួសច្រើនហេតុ។ ជាថ្មីម្តងទៀត  កាលពីរាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ហាងដដែល ដែលស្ថិតតាមបណ្តោផ្លូវ ២០០៤ មានការគិតលុយលើស បណ្តាលឲ្យភ្ញៀវខឹង​សម្បារយ៉ាងខ្លាំង និងបានគំរាមថា បិទហាងថែមទៀតផង។

រំពេចនោះ បានចេញទៅសម្របសម្រួល ទើបស្ងប់ស្ងាត់ទៅវិញ។ តែទោះជាយ៉ាងណា ថៅកែហារូបនោះ ហាក់មានការអន់ចិត្តខឹងភ្ញៀវ ដែលបានបោះពាក្យសម្តីថា «បិទហាង»។ លោក​បាន​បញ្ជាក់​ថា «ខ្ញុំខឹងត្រង់ថា បិទហាង! មួយម៉ាត់ណាបិទហាង ពីរម៉ាត់ណាបិទហាង! អាងមានខ្សែមែនទេ»៕

សូមទស្សនាវីដេអូ!!