ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២ខែមករា ផលិតកម្មមាតុចភាពយន្តបានបើកសម្ភោធរឿងថ្មី គឺរឿង ធ្មប់ ផ្អើលអស់អ្នកសិល្បៈ និងស្រទាប់មហាជននៅផ្សារទំនើបអ៊ីអនម៉ល។ដោយអ្នកចូលរួមទាំងអស់សុទ្ធតែបង្ហាញកាចាប់អារម្មណ៍ចំពោះការបង្ហាញសិល្បៈសម័យលង្វែកតាមរយៈការតុបតែងខួនរបស់ផលិតករ និងតួសម្ដែង។

សាទរនឹងចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងច្រើនកុះករនោះ ម្ចាស់ផលិតកម្មមាតុចក្រលោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា«ភាពយន្តមួយនេះបានរំលេចទាំងសស្រុងពីអរិយធម៌ក្នុងសម័យលង្វែកទាំងសម្លៀកបំមពាក់ ទំនៀមទំលាប់ និងម៉ូតសក់តែម្ដង »។

ក្នុងនោះដែរ លោកក៏បានអះអាងទៀតថា«មុនផលិតភាបយន្តនេះឡើងខ្ញុំបានសិក្សាយ៉ាងច្បាស់លាស់ ដោយមានការឆ្លងកាត់យោបល់ពីនាយកដ្ឋានភាពយន្ត ទើបបញ្ជាក់ទាំងដេគ័រ និងឆ្លុះបញ្ជាំងក្នុងរឿងគឺរបៀបខ្មែរទាំងអស់»។

ពិធីសម្ពោធនេះក៏បានរំលេចនូវសិល្បៈល្ខោនស្បែកធំ និងសៀកខ្មែក្នុងសម័យបុរាណ ឡើងមុនកាត់ខ្សែបូដើម្បីឲ្យអ្នកគាំទ្រដឹងថារឿង «ធ្មប់» ក្រៅពីបង្ហាញពីជំនឿក្នុងសម័យបុរាណ ដែលបង្កប់ដោយឈុតភ័យរន្ធត់ក៏មិនភ្លេចឆ្លុះបញ្ជាំងពីវប្បធម៌ អរិយធម៌សម័យលង្វែករបស់ខ្មែរផងដែរ។

ខណៈនោះក៏មានអ្នកចូលរួមទស្សនារួមទាំងអ្នកសិល្បៈផងក៏លាន់មាត់សរសើរថា «ភាពយន្ត ធ្មប់ នេះ បើមិនបានមើលនោះ ពិតជាស្តាយក្រោយ។ រឿងនេះពិតជាល្អមើលមែន បើមើលហើយនោះនិងមិនស្តាយលុយនោះទេ»។