ភ្នំពេញ៖ គូស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំ ឃ្លាតឆ្ងាយ៣ខែ បែរខាងស្រីផ្ញើសារប្រាប់ថា «អូនរៀបការហើយ សូមបងកាត់ចិត្តទៅ ជូនពរបងជួបនារី​ល្អជាងអូន»។ គ្រាន់តែបានឃើញសារនេះភ្លាមៗ ខាងប្រុសចាប់ផ្តើមមើលឃើញផែនដីតូចចង្អៀត និងងងិតសូន្យឈឹងមើលអ្វីមិនឃើញ​សោះ​ឡើយ ព្រោះខាងស្រីភ្លេចពាក្យសន្យា រត់ទៅរៀបការជាមួយបុរសថ្មី ទុកឲ្យកំលោះស្មោះស្នេហ៍ បែររងកម្មគ្រាំគ្រាបេះដូង បាត់ម្ចាស់ការខ្លួនឯង ស្ទើរឆ្កួតឡប់ម្តង។

បុរសស្មោះស្មេហ៍បែរជាខូចចិត្តនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ សុខ វ៉ាន់នី ជាអ្នកខេត្តកំពត បានស្រលាញ់គ្នាជាមួយនារី​ម្នាក់ជាច្រើនឆ្នាំ ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០១៧ នារីរូបនោះ បានប្រាប់បុរសនោះថា នាងទៅស្រុកមើលម្តាយឈឺ តែមិននឹកស្មានថា នាងហ៊ានក្បត់ចិត្ត ទៅរៀបការជាមួយបុរសផ្សេង តាមបំណងឪពុកម្តាយនាងឡើយ៕