ភ្នំពេញ៖ តារាសម្ដែងសម្រស់ផូរផង់ សាច់សខ្ចី នៅ សូនីតា ថ្មីៗនេះនាងបានបង្ហាញនូវទង្វើមនុស្សធម៌លើបណ្ដាញសង្គម។ ក្នុងនោះនាងក៏បានបង្ហោះរូបអ៊ុំចាស់ម្នាក់ ហើយនិយាយរៀបរាប់ថា«ខ្ញុំបានអញ្ជើញគាត់មកពិសាអីជាមួយ ប៉ុន្តែគាត់ថាអត់ទេសុំខ្ចប់តែទឹកក្រូចមួយថង់បានហើយខ្ញុំក៏ជួនលុយទៅគាត់»។

នាងបន្តទាំងមានការសរសើរដល់លោកអ៊ុំចាស់ម្នាក់នោះទៀតថា«ជីវិតអើយជីវិត អាយុប៉ុណ្ណេះទៅហើយ សមតែនៅផ្ទះកូនចិញ្ចឹម ប៉ុន្តែក៏សរសើរគាត់ដែរ គាត់មិនលើកដៃសុំគេ សុខចិត្តធ្វើការ គាត់ជាសន្តិសុខបុរីខ្ញុំ ធ្វើបុណ្យទាន់ខែភ្លឺ ទាន់គាត់នៅពិសារឆ្ងាញ់»។