ភ្នំពេញ៖ តារាចម្រៀងលេចធ្លោរក្នុងស្រទាប់មិត្តយុវវ័យ ឱក សុគន្ធកញ្ញា បានថ្លែងសារទាំងក្តីអំណរយ៉ាងខ្លាំង ខណៈការខិតខំប្រឹងប្រែងរបស់នាងទទួលបានជោគជ័យ។ ក្នុងសារនោះ នាងបានសរសេរថា «ទីបំផុតខ្ញុំអាចយកឈ្នះ ៥គីឡូបានហើយ»។

យ៉ាងណាម៉ិញសារនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ចង់សំដៅថា បន្ទាប់ពីការខិតខំហាត់ប្រាណ អស់ជាច្រើនខែ ពេលនេះនាងអាចសម្រកទម្ងន់បាន ៥គីឡូ ដែលធ្វើឲ្យនាងមានរាងស្រឡូន គួរជាទីគយគន់ពីសំណាក់មហាជនទូទៅ។ ក្នុងនាមតារាម្នាក់ ក្រៅពីចរិតលក្ខណៈ សមត្ថភាព ក្នុងនោះលក្ខណៈសម្បត្តិក៏សំខាន់ដែរ ពោលគឺតារាស្រីៗ ចាំបាច់ណាស់ត្រូវមានរាងស្អាត និងស្រឡូន៕